ព្រះពុទ្ធរូប៣អង្គនៅជាន់បាកាណអង្គរវត្តត្រូវបានក្រុមការងារអភិរក្សធ្វើការជួសជុលឡើងវិញ
ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុល ព្រះពុទ្ធរូប៣អង្គ ដែលស្ថិតនៅជាន់បាកាណ នៃប្រាសាទអង្គរ។
លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា គម្រោងជួសជុលរូបបដិមាទាំង៣នៅរួតបាកាណប្រាសាទអង្គរវត្តនេះ គឺដោយសារសភាពចាស់ទ្រុឌទ្រោម និងខូចខាតខ្លាំង ហើយការជួសជុលនេះក៏មានការយល់ព្រមពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរផងដែរ។
លោក សយ សុភារិន្ទ ពន្យល់ថា ការជួសជុលនេះ ចែកចេញជា ៣ដំណាក់កាល ហើយដំណាក់កាលទី១ត្រូវស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធទាំងអស់តាំងពីសម័យបារាំងមក ថាតើវាការជួសជុលប៉ុន្មានដង តាំងពីសម័យបុរាណរហូតមកដល់បច្វុប្បន្ន។ ដំណាក់កាលទី២ ក្រុមការងារបានចាប់ផ្តើមគ្រោងរន្ទា ការគ្រោងរន្ទាគឺគ្រោងទាំង៣អង្គ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារជួសជុល អញ្ចឹងដល់ការងារជួសជុលព្រះពុទ្ធរូប គឺមាន២ដំណាក់កាលទៀត ដែលដំណាក់កាលទី១ ត្រូវសម្អាតឲ្យស្ងួត រីឯការសម្អាតឲ្យស្ងួត ដោយសារទៅលើផ្ទៃព្រះពុទ្ធរូបទាំង៤អង្គ គឺមានក្តាំងធូលី ក្តាំងជាតិទឹកនោមអាចម៍ប្រជៀវ ស្នឹមខ្មៅៗរោលទៅលើម្រាក់ មានផ្សែងធូក ផ្សែងទៀន ដែលប្រជាពលរដ្ធមានជំនឿមកដុត ពីមួយថ្ងៃទៅមួយ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យផ្សែងធូបនោះ រោលលើផ្ទៃម្រាក់នៃរូបបដិមានោះ។
តាមការបញ្ជាក់ពីលោក សយ សុភារិន្ទ ការជួសជុលព្រះពុទ្ធរូបទាំង៣អង្គនេះ នឹងចំណាយពេល៥ខែ គឺចាប់ផ្តើមពីកុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០២២។
ប្រាសាទអង្គរវត្តកសាងឡើងនៅឆ្នាំ១១១៣ ដល់ឆ្នាំ១១៥០ ដោយព្រះបាទយសោវរ្ម័នទី២ ហើយការកសាងប្រាសាទនេះឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា គឺនិកាយព្រះនរាយ ឬក៏ព្រះវិស្ណុ។ ឈ្មោះដើមរបស់ប្រាសាទអង្គរវត្ត នៅមុនពេលព្រះអង្គសុគតទៅមានគោរមងារមួយ គឺព្រះវិស្ណុលោក។ ដូច្នេះ នៅចន្លោះឆ្នាំនឹងអង្គវត្តមានឈ្មោះថា ព្រះវិស្ណុលោក រហូតមកដល់សតវត្យទី១៥-១៦ បុព្វបុរសខ្មែរបានផ្លាសប្តូរសាសនា ពីព្រហ្មញ្ញសាសនា មកព្រះពុទ្ធសាសនាបែបហិនយាន ហើយព្រះពុទ្ធ៣អង្គនៅជាន់បាកាណ កសាងឡើងនៅចន្លោះសតវត្យទី១៥-១៦ នៅពេលនោះទ្វារទាំង៤ចំហរ ហើយសម័យនោះបុព្វបុរសខ្មែរបានយកថ្មភក់មកសន្ធុកទ្វារទាំង៤ រួចបានឆ្លាក់ព្រះពុទ្ធ៤អង្គ នៅតាមទិសទាំង៤ធំៗ ហើយរបៀបជាអង្គឈរ ជាកាយវិការអភិយ្យមន្ត្រាស នៅពេលសម័យនោះមកមានឈ្មោះថា អង្គរវត្ត។
ការកសាងព្រះពុទ្ធ៤អង្គនេះឡើង បុព្វបុរសខ្មែរបានយកថ្មភក់ ដែលប្រើប្រាស់រួច ដោយមានជាក្បាច់ចម្លាក់ ដូចជាក្បាច់ស្លឹក និងក្បាច់ផ្សេងៗទៀត នេះអាចសន្និដ្ធានថា បុព្វបុរសខ្មែរបានយកថ្មដែលធ្លាក់ ឬក៏រាយប៉ាយនៅជុំវិញអង្គរវត្ត មកសន្ធុកឆ្លាក់ជាព្រះពុទ្ធរូបទាំង៤អង្គនេះឡើង៕
បន្ទាប់: ការទម្លាយព័ត៌មានអ្នកជំនាញឯករាជ្យ៖ សហរដ្ឋអាមេរិកប្រើប្រាស់ទន្លេមេគង្គវាយប្រហារទៅលើប្រទេសចិន
ការអានដែលទាក់ទង
- កម្ពុជារកចំណូលជាង៤៤៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
- រឿងភាគខ្មែរថ្មី ដែលផ្សព្វផ្សាយពីដំរីខ្មែរ និងតំបន់ភូមិភាគឦសានកម្ពុជា
- US Centres for Disease Control and Prevention make significant contributions to improve the well-bei
- "វិទ្យាសាស្ត្របរិស្ថាន" បានក្លាយជាប្រធានបទថ្ងៃទី១ នៃកម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត
- សុន្ទរកថាបើកវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ»
- ការទម្លាយព័ត៌មានអ្នកជំនាញឯករាជ្យ៖ សហរដ្ឋអាមេរិកប្រើប្រាស់ទន្លេមេគង្គវាយប្រហារទៅលើប្រទេសចិន
- ការដេញថ្លៃបណ្តាញអគ្គិសនីក្នុងតំបន់របស់កម្ពុជាទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី
- ពិធីសម្ពោធប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បង្គន់អនាម័យ បរិក្ខារលាងសម្អាតដៃ និងសម្ភារៈ
- ព្រះពុទ្ធរូប៣អង្គនៅជាន់បាកាណអង្គរវត្តត្រូវបានក្រុមការងារអភិរក្សធ្វើការជួសជុលឡើងវិញ
- សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ក្នុងការបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម